ប្រវត្តិនិងទស្សនៈវិស័យ

ការវិវត្តន៍និងរីកចំរើនរបស់បច្ចេកវិទ្យា បានជះឥទ្ធិពលយ៉ាងខ្លាំង លើជីវភាពរស់នៅ ការសិក្សាររៀនសូត្រនិងរបៀបនៃការធ្វើអាជីវកម្ម។ ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មមានលក្ខណៈប្រកួតប្រជែកកាន់តែខ្លាំង ដែលតម្រូវអោយម្ចាស់អាជីវកម្ម ធ្វើការផ្លាស់ប្តូររបៀបនៃការគិតនិងការធ្វើអាជីវកម្ម និងចេះប្រើប្រាស់សក្តានុពលបច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។ ប្រសិនបើយើងមិនទទួលយកបរិបទនៃការផ្លាស់ប្តូរនេះទេ យើងមិនអាចឈរជើងនៅលើទីផ្សារបានទ្បើយ ជាពិសេសអាជីវកម្មបែបគ្រួសារឬអាជីវកម្មតូចៗ ដែលគ្មានស្តង់ដាក្នុងការគ្រប់គ្រងអាជីវកម្ម គ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ គ្មានរបាយការណ៍លក់ របាយការណ៍ចំណូលចំណាយ ចំណូលប៉ុន្មាន ចំណេញប៉ុន្មានក៍មិនដឹង គ្មានប្រព័ន្ធគ្រប់គ្រងស្តុក ផលិតផលលក់បានឬមិនបានក៍មិនដឹង។ ដោយមើលឃើញបញ្ហានេះហើយ ទើបក្រុមហ៊ុនរិចមី បានធ្វើការសិក្សារពីលទ្ធភាពនៃការអភិវឌ្ឍន៍អាជីវកម្ម (Feasibility Study) នឹងបានបង្កើតនូវ កម្មវិធីគ្រប់គ្រងអាជីវកម្ម ePOS – eCommerce Point of Sale នេះទ្បើង។ ក្នុងទស្សនៈវិស័យ ដើម្បីអភិវឌ្ឍន៍អាជីវកម្មតូចៗ ឬអាជីវកម្មបែបប្រពៃណី អោយទៅជាអាជីវកម្ម ស្តង់ដា មានប្រព័ន្ធគ្រប់គ្រងចំណូលចំណាយ ប្រព័ន្ធគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រងស្តុក ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដែលអាចអភិវឌ្ឍន៍អាជីវកម្មមួយអោយក្លាយជាអាជីវកម្មពិតប្រាកដ និងមិនមែនជាអាជីវកម្មចងជើង គ្មានសេរីភាពពេលវេលានោះទេ។

ហេតុអ្វីត្រូវប្រើ ePOS?

ងាយស្រួលនិងសុវត្ថិភាព

លោកអ្នកអាចធ្វើការតម្លើងកម្មវិធីគ្រប់គ្រងអាជីវកម្ម លោកអ្នកមិនចាំបាច់ចំណាយប្រាក់រាប់ពាន់ដុល្លាទៅលើម៉ាស៊ីន POS នោះទេ លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ស្មាតហ្វូនឬថេបប្លេត របស់លោកអ្នក អោយទៅជាម៉ាស៊ីន ePOS ដ៍ទំនើបបាន ត្រឹមតែ $5+/ក្នុងមួយខែ។

គ្រប់គ្រងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ

មិនថាលោកអ្នកមានហាងតែមួយឬច្រើន លោកអ្នកអាចគ្រប់គ្រងអាជីវកម្ម ងាយស្រួលបានតាមតម្រូវការ ផ្តល់ជូននូវការគ្រប់គ្រងនឹងបង្កើតគណនេយ្យបុគ្គលិកនិងការរក្សារផ្ទុកទិន្នន័យគ្មានដែនកំណត់។

ធ្វើអោយអាជីវកម្មលោកអ្នកក្លាយជាអាជីវកម្មបែបទំនើប

អភិវឌ្ឍន៍អាជីវកម្មរបស់លោកអ្នក អោយឈានមួយកម្រិតទៀត ដែលអាចដំណើរការបាន ទាំងប្រព័ន្ធអ៊ីនធ័រណេតនិងក្រៅប្រព័ន្ធ ជាមួយនឹងដំណោះស្រាយអាជីវកម្ម បែបឌីជីថលដ៏មានឥទ្ធិពល របស់យើង មានប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិ ដើម្បីបង្កើនប្រាក់ចំណូលពីការលក់ តាមរយៈប្រព័ន្ធជំរុញការលក់។

បង្កើនសក្តានុពលនៃការលក់

ePOS -ផ្សាភ្ជាប់និងប្រព័ន្ធគ្រប់គ្រងអតិថិជន (CRM) Customer Relationship Management ដែលអាចអោយម្ចាស់អាជីវកម្ម ថែរក្សារអតិថិជនដើម្បីរក្សារនូវនិរន្តភាពអាជីវកម្ម។

ប្រវត្តិរបស់យើង

តម្លៃ

ចាប់ផ្តើមផ្លាស់ប្តូរអាជីវកម្មអ្នកអោយក្លាយជាអាជីវកម្មស្តង់ដាឥលូវនេះ ត្រឹមតែ១០ដុល្លាតែប៉ុណ្ណោះក្នុង០១ខែ។ ផ្តល់ជូនការតម្លើងនិងបង្រៀនដោយមិនគិតថ្លៃ!

ចុះឈ្មោះឥលូវនេះ ពិនិត្យមើលតម្លៃម៉ាស៊ីន ePOS

មុខងារសំខាន់ៗរបស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ePOS.

ប្រព័ន្ធគ្រប់គ្រងការលក់
ប្រព័ន្ធគ្រប់គ្រងខាងក្រោយ (back office)
ប្រព័ន្ធលក់បែបឌីជីថល
ប្រព័ន្ធទូរទាត់ប្រាក់ដោយស្វ័យប្រវត្តិ
ប្រព័ន្ធគ្រប់គ្រងសាខាឬបណ្តាញអាជីវកម្ម
ប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន
មុខងារបង្ហាញវិក័យបត្តិ
ប្រព័ន្ធគ្រប់គ្រងបុគ្គលិក
ប្រព័ន្ធគ្រប់គ្រងនិងជំរុញការលក់
មុខងារគ្រប់គ្រងអាជីវកម្មសំរាប់ម្ចាស់អាជីវកម្ម
ប្រព័ន្ធគ្រប់គ្រងខាងក្រោយ (back office)

មានលក្ខណៈងាយស្រូល ក្នុងការបញ្ជូនទិន្នន័យភ្លាមៗ ដោយដំណើរការបានទាំងនៅលើវ៉េបសាយ និងកម្មវិធីស្មាតហ្វូន Android & iOS លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ស្មាតហ្វូនឬថេបប្លេត របស់លោកអ្នក អោយទៅជាម៉ាស៊ីន ePOS ដ៍ទំនើប។

  • មុខងារបញ្ជូលផលិតផលងាយស្រួលប្រើ ដំណើរការព្រមគ្នារវាងប្រព័ន្ធ ePOS និងប្រព័ន្ធលក់បែបឌីជីថល។
  • ត្រូតពិនិត្យរបាយការណ៍លក់ ស្តុក ឬការផ្ទេរស្តុកពីហាងមួយទៅហាងមួយទៀត។
  • បង្កើតគណនេយ្យបុគ្គលិក គ្មានដែនកំណត់។
  • គ្រងគ្រងហាងទំនិញច្រើន ក្នុងពេលតែមួយ។
  • ប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន។
  • ប្រព័ន្ធគ្រប់គ្រងសាខានិងបណ្តាញអាជីវកម្ម។
  • ប្រព័ន្ធជំរុញការលក់។
  • ប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន
  • កាបូបឌីជីថលនិងប្រព័ន្ធទូរទាត់ប្រាក់ស្វ័យប្រវត្តិ។
ចុះឈ្មោះឥលូវនេះ
ទំរង់និងលក្ខណៈរបស់ ePOS

View your store's sales, stock records, analytics anytime, anywhere from your mobile device.

  • ត្រួតពិនិត្យរបាយការណ៍លក់លំអិត និងតាមដានលទ្ធផលលក់ ប្រចាំថ្ងៃ។
  • ត្រួតពិនិត្យរបាយការណ៍លក់សង្ខេប ការបញ្ចុះតម្លៃ និងទំនិញត្រលប់ជាដើម។
  • ត្រួតពិនិត្យផលិតផលនិងចំនួនស្តុកនៅសល់។
  • ត្រួតពិនិត្យនិងតាមដានផលិតផល១០មុខដែលលក់ដាច់ខ្លាំង។
ចុះឈ្មោះឥលូវនេះ
ទំរង់អេក្រង់ព័ត៌មានសំរាប់អតិថិជន
  • បង្ហាញនូវព័ត៌មានផលិតផលនិងទឹកប្រាក់។
  • បង្ហាញនូវព័ត៌មានផលិតផលនិងទឹកប្រាក់។
  • បង្ហាញពីព័ត៌មានលំអិតផលិតផល និងការបញ្ចុះតម្លៃជាដើម។
  • អតិថិជនអាចបញ្ចូលអ៊ីមែលដើម្បីទទួលបង្កាន់ដៃឌីជីថល។
ចុះឈ្មោះឥលូវនេះ
ឱកាសអាជីវកម្ម

យើងកំពុងស្វែងរកអ្នកចែកចាយផ្តាច់មុខសម្រាប់តំបន់អាស៊ីនិងតំណាងប្រចាំតំបន់
សម្រាប់ប្រទេសកម្ពុជាសម្រាប់ឱកាសអាជីវកម្មសូមផ្ញើអ៊ីមែលមកយើងតាមរយៈ partners@epos.life ។

ប្រសិនបើត្រូវការជំនួយផ្សេងៗ
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជនតាមរយៈ

+855-10-718 678
info@epos.life

របៀបដំណើរការប្រព័ន្ធ ePOS

ងាយៗត្រឹមតែពីរបីជំហ៊ានតែប៉ុណ្ណោះដើម្បីអភិវឌ្ឍន៍អាជីវកម្មអ្នកអោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល

ទាញយកកម្មវិធី ePOS

ចុះឈ្មោះបង្កើតគណនេយ្

ជ្រើសរើសកញ្ចប់និងប្រភេទអាជីវកម្ម

រួចរាល់ដើម្បីដំណើរការអាជីវកម្មបែបឌីជីថល

ទាញយកកម្មវិធី ePOS

ផ្លាស់ប្តូរទូរស័ព្ទអោយទៅជាម៉ាស៊ីនគ្រប់គ្រងអាជីវកម្ម

សំណួរដែលតែងតែសួរជាញឹកញាប់

ងាយៗ ត្រឹមតែពីរបីជំហ៊ានតែប៉ុណ្ណោះដើម្បីបង្កើតគណនេយ្យនិងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង អាជីវកម្ម ePOS៖

  1. ធ្វើការទាញយកកម្មវិធី ePOSពី Playstore ដោយស្វែងរកពាក្យ “Riich ePOS”
  2. ធ្វើការចុះឈ្មោះបង្កើតគណនេយ្យ (ដោយបំពេញព័ត៌មានដូចជា៖ ឈ្មោះ លេខសម្ងាត់ ភេទ ថ្ងៃខែឆ្នាំកំណើត អ៊ីម៉ែលឬលេខទូរស័ព្ទ។
  3. ធ្វើការផ្ទៀងផ្ទាត់អ៊ីម៉ែលឬលេខទូរស័ព្ទ ដោយបំពេញលេខសម្ងាត់(០៦ខ្ទង់)ដែលបានផ្ញើរចូលអសយដ្ឋានអ៊ីម៉ែលឬលេខទូរស័ព្ទរបស់លោកអ្នក។
  4. រួចចុចពាក្យ ផ្ទៀងផ្ទាត់ឬ Confirm
  5. ធ្វើការជ្រើសរើសកញ្ចប់សេវានិងប្រភេទអាជីវកម្ម (Micro សម្រាប់ហាង០១, Small សម្រាប់ហាង០៣, Mediumសម្រាប់ហាង១០, និងEnterprise សម្រាប់ហាង១០០)។
  6. ជ្រើសរើសប្រភេទ ទូរទាត់ប្រាក់ “ABA Pay”
  7. ធ្វើការទូរទាត់កញ្ចប់សេវារបស់អ្នក។
  8. បន្ទាប់ពីធ្វើការទូរទាត់រួច លោកអ្នកនឹងតម្រូវអោយបង្កើតហាង ដោយបំពេញព័ត៌មានដូចជា៖ ឈ្មោះហាង អ៊ីម៉ែល អសដ្ឋានហាង លេខទូរស័ព្ទ និងព័ត៌មានអំពីហាងឬអាជីវកម្មរបស់អ្នក។
  9. រួចរាល់ក្នុងការអភិវឌ្ឈន៍អាជីវកម្មអ្នក អោយក្លាយជាអាជីវកម្មបែបឌីជីថល។

លោកអ្នកអាចធ្វើការទូរទាត់តាមប្រព័ន្ធទូរទាត់ប្រាក់ស្វ័យប្រវត្តិរបស់ធនាគារ ABA ឬអាចធ្វើការទូរទាត់តាម Visa Card ឬ Master Card.

There is two way do add your product into the ePOS terminal. In ePOS App: Directly create a product with ePOS App (Advisable for a single store or Micro Business Account).

  1. ចូលទៅកាន់គណនេយ្យ Riich ePOSរបស់អ្នក
  2. ចុចលើពាក្យផលិតផល “item”
  3. ចុចលើសញ្ញា (+) ដើម្បីបញ្ជូលផលិតផល
  4. ធ្វើការបំពេញព័ត៌មានផលិតផល។
  5. ចុចលើពាក្យ “Save”.

វិធីសាស្រ្តទី០២៖ ការបង្កើតផលិតផលតាមរយៈ Riich Business App, វាមានមុខងារជាច្រើនសម្រាប់ ជួយម្ចាស់អាជីវកម្ម ក្នុងការគ្រប់គ្រងអាជីវកម្មនិងអភិវឌ្ឍន៍អាជីវកម្ម ដោយក្លាយជាអាជីវកម្ម កំរឹតស្តង់ដារ ដែលអាចគ្រប់គ្រងអាជីវកម្មតាមរយៈកម្មវិធីស្មាតហ្វូន។

  1. ធ្វើការទាញយកកម្មវិធី Riich Business App (សម្រាប់ Android និង iOS).
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “Catalog”
  4. រួចចុចលើពាក្យ “Create product”.
  5. ធ្វើការបំពេញព័ត៌មានផលិតផល។
  6. ចុចលើពាក្យ “save” ដើម្បីរក្សារទុកព័ត៌មានផលិតផល។

ដើម្បីភ្ជាប់ម៉ាស៊ីនព្រីនវិក័ប័ត្រប្លូធូស សូមអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖

  1. តម្រូវត្រូវធ្វើការផ្គូរផ្គង (Pair) ម៉ាស៊ីនព្រីនជាមុនសិន
  2. បើកម៉ាស៊ីនព្រីន
  3. នៅលើទូរស័ព្ទដៃអ្នកសូមស្វែងរក ឈ្មោះម៉ាស៊ីនព្រីន “RPP02” បន្ទាប់មកចុចពាក្យ “Pair”រួចបញ្ជូនលេខកូដ “0000” ដើម្បីធ្វើការភ្ជាប់ម៉ាស៊ីនព្រីននិងទូរស័ព្ទដៃអ្នក។

បន្ទាប់ពីភ្ជាប់ម៉ាស៊ីនព្រីនរួច

  1. ចូលទៅកាន់ Riich ePOS App
  2. ចុចលើមីនុយខាងឆ្វេង រូចជ្រើសរើសយកពាក្យ “Setting”
  3. ចុចលើពាក្យ “Printer”
  4. ចុចលើពាក្យ “Scan” រូចហើយធ្វើការជ្រើសរើសឈ្មោះម៉ាស៊ីនព្រីន “RPP02”.
  5. រួចធ្វើការព្រីនសាកល្បង

ដើម្បីកែប្រែឬផ្លាស់ប្តូរព័ត៌មាននៅលើវិក័យប័ត្រឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “ePOS”
  4. រួចចុចលើពាក្យ “ePOSIntergration”.
  5. បន្ទាប់មកសូមបំពេញព័ត៌មានដូចជា៖ ស្លាកសញ្ញាហាង តំណរលីងសំរាប់ទាញយក QR Code អសយដ្ឋាន លេខទូរស័ព្ទរួចចុចលើពាក្យ “Save”.
  6. ចូលទៅកាន់ePOS App ធ្វើការចាកចេញនិងចូលគណនេយ្យម្តងទៀត ជាការស្រេច។
  7. លោកអ្នកអាចធ្វើការព្រីនវិក័យប័ត្រសាកល្បងនិងត្រួតពិនិត្យព័ត៌មាននៅលើវិក័យប័ត្រ។

ដើម្បីគ្រប់គ្រងសាខាងឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board អ្នកអាចឃើញមុខងារជាច្រើនសំបូរបែប ដែលអនុញាតិអោយអ្នក អាចគ្រប់គ្រងអាជីវកម្ម របស់លោកអ្នកបាន។

ដើម្បីគ្រប់គ្រងបុគ្គលិកឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “Setting”
  4. ចុចលើពាក្យ“User Management”.
  5. ចុចលើសញ្ញា (+) ដើម្បីធ្វើការបញ្ជូលបុគ្គលិក
  6. ជ្រើសរើសមុខងារដែលអ្នកចង់កំណត់អោយបុគ្គលិកមានសិទ្ធិប្រើប្រាស់។
  7. ចុចលើពាក្យ “Save”.

ដើម្បីត្រួតពិនិត្យរបាយការណ៍លក់លំអិត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យរបាយការណ៍ “Report”.
  4. លោកអ្នកអាចធ្វើការត្រួតពិនិត្យមើលរបាយការណ៍លំអិត ផលិតផលដែលលក់ដាច់ខ្លាំងនិងផលិតផលដែលលក់មិនដាច់ជាដើម។ លោកអ្នកក៍អាចទាញយករបាយការណ៍ជាឯកសារ PDF ឬ Excel ផងដែរ។

ជាដំបូងលោកអ្នកត្រូវ ចុះឈ្មោះបង្កើតគណនេយ្យតាម ePOS App ឬគេហទំព័រ បន្ទាប់មកត្រូវជ្រើសរើសប្រភេទអាជីវកម្មធ្វើការបង់ប្រាក់ដើម្បីប្រើប្រាស់សេវាកម្មនិងបង្កើតហាងទំនិញឌីជីថល។ ហាងទំនិញឌីជីថលរបស់អ្នកនឹងដំណើរការដោយស្វ័យប្រវត្តិ។ ដើម្បីប្រើប្រាស់មុខងារជាច្រើនទៀតនិងដើម្បីគ្រប់គ្រងហាងឌីជីថល លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App.

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “Setting”.
  4. ចុចបន្តលើពាក្យ “General” លោកអ្នកនឹងឃើញតំណរហាងនិង QR Code ហាងរបស់អ្នក។ លោកអ្នកអាចធ្វើការ ចែករំលែកតំណរលីងឬQR Code ទៅកាន់មិត្តរបស់អ្នក។

ដើម្បីសន្សំសំចៃនិងការពារបរិដ្ឋាន យើងមិនណែនាំអ្នកអោយប្រើប្រាស់ម៉ាស៊ីនព្រីនវិក័យប័ត្រទេ ព្រោះបច្ចេកវិទ្យាយើងអាចអោយលោកអ្នកផ្ញើរវិក័យប័ត្រឌីជីថលទៅកាន់អតិថិជនរបស់លោកអ្នកបាន។ ក៍ប៉ុន្តែប្រសិនលោកអ្នកចង់ប្រើប្រាស់ម៉ាស៊ីនបោះពុម្ភវិក័យប័ត្រស្វ័យប្រវត្តិលោកអ្នកអាច ចុចទីនេះដើម្បីធ្វើការបញ្ជាទិញ។